ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះចំនួន៨ខ្នងនៅស្រុកអន្លង់វែងរងការដួលរលំ និងរងការខូចខាតដោយខ្យល់កន្ត្រាក់

ចែករំលែក៖

       ខេត្តឧត្ដរមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់មួយមេធំ លាយឡំនិងខ្យល់កន្រ្ដាក់ បានធ្វើឱ្យផ្ទះចំនួនប្រាំបីខ្នងដួលរលំនិងរងការខូចខាត នៅវេលាម៉ោង ១៦៖១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២២ នៅក្នុងភូមិគោកសំព័រ ឃុំ លំទង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឱ្យដឹងថា មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន០៨ ខ្នង ខូចខាតក្នុងនោះរួមមាន ម៉ូតូ ចំនួន០១គ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ និងរងបួសមនុស្សចំនួន ០១ នាក់(ធ្ងន់) ។

១.ផ្ទះទំហំ ៥ម៉ែត្រx៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ សឿន សូង ភេទ ប្រុសអាយុ ៤៤ឆ្នាំ មុខរបរ កសិករ របើកដំបូលស័ង្កសីទាំងអស់។

២.ផ្ទះទំហំ ១២ម៉ែត្រx៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ឈូន កូឡាប ភេទ ប្រុសអាយុ ៣១ ឆ្នាំ  មុខរបរ កសិករ ប៉ើងដំបូល១ចំហៀង ។

៣.ផ្ទះទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ផាន់ ផា ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករខូចខាតដំបូលទាំងស្រុង។

៤.ផ្ទះទំហំ១២ម៉ែត្រ×៦ម៉ែត្រធ្វើពីដែកប្រកស័ង្កសី ម្ចាស់ផ្ទះឈ្មោះឈៀង ភាព ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរកសិករប៉ើងដំបូល១ចំហៀង។

៥.ផ្ទះទំហំ៧ម៉ែត្រ×៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីម្ចាស់ផ្ទះឈ្មោះណុប វណ្ណា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករធ្វើពីឈើប្រក់ស័ង្កសីប៉ើងដំបូល១ចំហៀង។

៦.ផ្ទះទំហំ១០ម៉ែត្រ×៣០ម៉ែត្រធ្វើពីថ្មម្ចាស់ផ្ទះឈ្មោះ សែម ប៊ុនធឿន ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរកសិករបាក់ជញ្ជាំងថ្ម១ចំហៀង។

៧.ផ្ទះទំហំ៥ម៉ែត្រ×៧ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះសិក ជី ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកសិករដួលរលំខូចខាតទាំងស្រុង។

៨.ផ្ទះទំហំ៥ម៉ែត្រ×៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ កូន ឡន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ដួលរលំខូចខាតទាំងស្រុងបណ្តាលឱ្យខូចម៉ូតូ០១គ្រឿងម៉ាកសេ១២៥ស៊េរី២០១៤ពណ៌ខ្មៅនឹងរងរបួសធ្ងន់មនុស្សចំនួន០១នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប៕

ដោយ៖ប៉ែន នួន


ចែករំលែក៖