ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ត្រូវជនស្លៀកពាក់ស៊ីវិលមួយក្រុមដេញវាយនិងដកកាំភ្លើងខ្លីគំរាមរួចយកខ្នោះវាយបន្ថែម

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូចេញពីពិធីខួបកំណើតនៅម្តុំវិមានឯករាជ្យត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនស្លៀកពាក់ស៊ីវិលមួយក្រុមជិះម៉ូតូដេញតាមវាយ រួចដកកាំភ្លើងខ្លីគំរាមនិងទាញខ្នោះវាយទៅលើយុវជនទាំង២នាក់នោះទៀតផង។

ហេតុការណ៍នេះបង្កឱ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្តីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥មួយគ្រឿង ពណ៌ខ្មៅមិនចាំស្លាកលេខ មកធ្វើខួបកំណើតនៅជិតវិមានឯករាជ្យ។ បន្ទាប់ពីពួកគេធ្វើខួបកំណើតរួចក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមបណ្ដោយមហាវិថីព្រះនរោត្តម ខណៈជិះមកដល់ភ្លើងស្តុបចំការមន ស្រាប់តែលេចមុខជនស៊ីវិលមួយក្រុមជិះម៉ូតូ៣គ្រឿងមានគ្នាជាច្រើននាក់ បានដេញតាមពីក្រោយរួចយកដុំថ្មគប់និងវាយបំបែកម៉ូតូ ហើយបានដកកាំភ្លើងខ្លីគំរាម និងយកខ្នោះដៃវាយទៅលើយុវជនពីរនាក់ នោះផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចខណ្ឌចំការមន ឱ្យចុះមកធ្វើអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានឃាត់ខ្លួនជនស៊ីវិលមួយក្រុមនោះ និងវត្ថុតាងកាំភ្លើងខ្លីមួយដើមរួមទាំងម៉ូតូនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖