ព័ត៌មានទាន់ហេតុការណ៍៖

ដើរទៅដេញគោនៅក្នុងព្រៃពេលត្រឡប់មកវិញស្រាប់តែគោជាន់មីនតោនផ្ទុះងាប់គោ១ក្បាល និងម្ចាស់ក៏ត្រូវស្លាប់ដែរ

ចែករំលែក៖

     ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានស្រុកគាស់ក្រឡបានឱ្យដឹងថា កាលពីរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៤០នាទី់ មានករណីយុវវ័យម្នាក់ដើរដេញគោឱ្យវិលត្រឡប់មកផ្ទះវិញ ស្រាប់តែចៃដន្យមានគោមួយក្បាលបានដើរជាន់គ្រាប់មីនតោនបណ្ដាលឱ្យផ្ទុះងាប់គោ១ក្បាល និងម្ចាស់គោក៏ស្លាប់នៅនឹងកន្លែងកើតហេតុនោះដែរ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចឆ្លាក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

   សមត្តកិច្ចបានបន្តឱ្យដឹងទៀតថា យុវវ័យដែលរងគ្រោះដោយសារមីនតោនផ្ទុះស្លាប់នោះមានឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

   ក្រោយពីកើតហេតុសមត្តកិច្ចនគរបាលជំនាញនៃអធិការដ្ឋានស្រុកគាស់ក្រឡសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឆ្នាល់មាន់បានចុះពិនិត្យ រួចក៏បានប្រគល់សពយុវវ័យរូបនេះឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស សារ៉េត


ចែករំលែក៖