ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែរឿងមួយនេះលោក រ៉េន នីតារា បានធ្វើដំណើរពីកម្ពុជាយកបាច់ផ្កាទៅដល់កន្លែងកាន់ទុក្ខសព Tangmo

ចែករំលែក៖

ថៃ៖ មានការចាប់អារម្មណ៍នៅថ្ងៃនេះបន្ទាប់ពីគេបានឃើញតារាបង្ហាញម៉ូត និងជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយលោក រ៉េន នីតារា បានបង្ហាញមុខនៅក្នុងប្រទេសថៃនិងបានធ្វើដំណើរទៅកាន់តំបន់កំពង់ផែនៃទន្លេចៅប្រាយ៉ា ដែលជាទីតាំងពលរដ្ឋថៃយកបាច់ផ្កាដាក់ និងជាការបង្ហាញពីការកាន់ទុក្ខសពតារាថៃនាង Tangmo Nida ដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២។ មិនមែនជារឿងចៃដន្យឡើយដែលតារារូបនេះធ្វើដំណើរទៅកាន់ទីនោះប៉ុន្តែមានរឿងមួយដែលបានជំរុញចិត្តលោកឲ្យទៅដល់ទីនេះនឹងគោរពទៅដល់ការលះបង់ធំធេញរបស់តារាថៃរូបនេះចំពោះក្រុមគ្រួសារ។ 

ក្នុងនេះដែរអ្វីដែលជំរុញចិត្តលោកឲ្យទៅដល់ទីកន្លែងនោះដោយនាំយកផ្កាមួយបាច់ធំឧទ្ទិសជូនតារាសម្ដែងថៃ Tangmo គឺព្រោះតែលោក និងមានខ្សែជីវិតស្រដៀងគ្នា។ រូបប៉ុន្មានសន្លឹកនេះបានធ្វើឱ្យគ្រប់គ្នាស្ញើចសរសើពីទំហំចិត្ត និងក្ដីស្រលាញ់ ចំពោះ Tangmo។ នៅក្នុងវីដេអូឃ្លីប រ៉េន នីតារា បង្ហាញពីសកម្មភាពធ្វើដំណើរយកផ្កា ដាក់ជូនចំពោះ Mo ជាមួយផ្ការាប់រយបាច់ផ្សេងទៀត។ ដំណើរដើមទងដែលបក់លោកទៅដល់ ថៃ គោរពវិញ្ញាណព្រលឹង នាងបែបនេះក៏ដោយសារតែ នាងនិងលោកមានខ្សែជីវិតស្រដៀងគ្នា ហើយ តារា ក៏គោរពស្រលាញ់នារីរឹងមាំដឹងគុណឪពុកម្ដាយដូចជា តារាស្រីរូបនេះផងដែរ។ តារាប្រុសរូបនេះបានទម្លាយអំពីជីវិតលោកមិនខុសអ្វីពី តារាស្រីថៃរូបនេះ ទេ ពោលលោក និងនាងសុទ្ធតែធ្លាប់ភ្លក់រសជាតិជីវិតប្រឹងធ្វើការ រកស៊ីគ្រប់សព្វបែបយ៉ាងដើម្បីលុយប្ដូរយកជីវិតលោកឪពុកជាទីគោរពស្រលាញ់ ។ រ៉េន នីតារា ថាចំណុចដំបូងគឺលោកកើតចេញពីអ្នកលក់ខោអាវ នាំចូលពីប្រទេសថៃ រហូតវិវត្តខ្លួនម្ដងបន្តិចបានប្រសើឡើង ដូច្នេះតារា និង Mo អ្នកទាំងពីរធ្លាប់ជួបរឿងដូចគ្នា និងបាត់បង់ឪពុកដូចគ្នា។ នេះគឺជាមូលហេតុដែលរ៉េន នីតារា ស៊ូធ្វើដំណើរឆ្លងប្រទេសនាំផ្កាជូនចំពោះ នាងបង្ហាញពីការ គោរពមនុស្សស្រីរឹងមាំ ដឹងគុណឪពុកកម្ដាយ។ 

គួរបញ្ជាក់ដែរថារហូតមកដល់ពេលនេះគឺជាង១០ថ្ងៃហើយដែលសពរបស់តារាសម្តែងស្រីនាង Tangmo ត្រូវបានគេរកឃើញ ប៉ុន្តែរឿងពិតនៅពីក្រោយការធ្លាក់ទឹកចូលទន្លេចៅប្រាយ៉ាចាប់តាំងពីយប់ថ្ងៃទី២៤ ខែកុម្ភៈនេះនៅមិនទាន់រកការពិតឃើញនៅឡើយខណៈដែលមនុស្សទាំង៥រូបដែលនៅលើទូកសុទ្ធតែត្រូវបានស្ថិតក្នុងការសង្ស័យនិងតាមដានពីសមត្ថកិច្ច៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖