ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសកម្ពុជា រៀបចំកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សលើកទី ៣ រវាងកម្ពុជា និងអង់គ្លេស ក្រោមប្រធានបទ «ការលុបបំបាត់ព័ត៌មានមិនពិត និងផ្ដល់ឱកាសសម្រាប់ការជជែកដេញដោលជាសាធារណៈតាមប្រព័ន្ធអនឡាញន៍”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ ព្រឹក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានរៀបចំកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សលើកទី ៣ រវាងកម្ពុជា និងអង់គ្លេស ក្រោមប្រធានបទ «ការលុបបំបាត់ព័ត៌មានមិនពិត និងផ្ដល់ឱកាសសម្រាប់ការជជែកដេញដោលជាសាធារណៈតាមប្រព័ន្ធអនឡាញន៍៖ ការពិភាក្សាអំពីការវិវត្តនៃកិច្ចសន្ទនាជាសាធារណៈជាមួយរដ្ឋាភិបាលរួមមាន សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃសមាគម»។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោក ឈឹម កាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម  និងគណបក្សនយោបាយ និង លោក ស្រ៊ាង ចិន្តា សមាជិក CHRC និងជាប្រធាននាយកដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិ។ 

រីឯភាគីអង់គ្លេសមានការអញ្ជើញចូលរួមពីសំណាក់​លោកស្រីTina Redshaw ឯកអគ្គរាជទូត និង លោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ កិច្ចសន្ទនាលើកទី៣នេះ បានប្រព្រឹត្តទៅដោយផ្លែផ្កាក្រៃលែង ក្នុងបរិយាកាសសោមនសរីករាយ យល់ដឹងពីគ្នាទៅវិញទៅមកកាន់តែប្រសើរ និងគោរពគ្នាទៅវិញទៅមក ដែលជាសញ្ញាណវិជ្ជមានដល់កិច្ចសន្ទនាលើកទីបួន នៅក្នុងឆ្នាំនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖