ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការបរទេស ៖ ចិននិងកម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយភាគីទាំងពីរក៏កំពុងតែកសាងយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”ដែលប្រកបដោយគុណភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, (ចិននិងកម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយភាគីទាំងពីរក៏កំពុងតែកសាងយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”ដែលប្រកបដោយគុណភាពខ្ពស់) ។ 

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរម្លឹកថា, នាថ្ងៃទី៨ខែមីនា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន ទាក់ទងនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ លោក Zhao Lijian អ្នកនាំពាក្យក្រសួងបានលើកឡើងថា ចិននិងកម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយភាគីទាំងពីរក៏កំពុងតែកសាងយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”ដែលប្រកបដោយគុណភាពខ្ពស់។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ គឺជាមហាសមិទ្ធផលដ៏សំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការមិត្តភាពចិន-កម្ពុជា។ ក្រោយពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យខាងលើនេះនឹងក្លាយជាមន្ទីរពេទ្យខេត្តធំជាងគេនៅកម្ពុជា ដែលអាចផ្តល់សេវាវេជ្ជសាស្រ្តសុខាភិបាលដែលមានគុណភាពខ្ពស់ដល់ប្រជាជនក្នុងខេត្តចំនួនប្រាំដែលនៅប៉ែកខាងជើងនៃប្រទេសកម្ពុជា និងជួយពង្រឹងអត្ថន័យសហគមន៍វាសនារួមរវាងចិននិងកម្ពុជាឱ្យកាន់តែសម្បូរបែប។ ភាគីចិននឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើផ្នែកវេជ្ជសាស្រ្តនិងសុខាភិបាលនិងវិស័យផ្សេងៗទៀត ជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ 

សូមបញ្ជាក់ថា, ទំហំនៃការនាំចេញអង្ករកម្ពុជាមានការកើនឡើងខ្លាំង ចិនជាទីផ្សារធំជាងគេសម្រាប់អង្ករកម្ពុជា

យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ខែមករាឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន៥.៣ម៉ឺនតោនទៅកាន់ប្រទេសនិងតំបន់ចំនួន៣៤ មានកំណើន៥៤.៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ គិតជាទឹកប្រាក់មានចំនួន៣៥.៧២លានដុល្លារអាមេរិក។ ក្នុងនោះ អង្ករចំនួន៣.១ម៉ឺនតោនត្រូវបាននាំចេញទៅកាន់ប្រទេសចិន ស្មើនឹង៥៩%នៃទំហំនាំចេញសរុប។ ប្រទេសចិនជាទីផ្សារធំជាងគេបំផុតសម្រាប់អង្ករកម្ពុជា៕ 

 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖