ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបពិភាក្សាការងារពីការជំរុញដំណើរចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ ជូនពលរដ្ឋអាយុពី ៣ឆ្នាំឡើង និងការងារសុខាភិបាលមួយចំនួនទៀត។កិច្ចពិភាក្សានេះ ធ្វើឡើងសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមួយចំនួនផងដែរ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៣៧នាក់ (ឆ្លងសហគមន៌: ២០៧ នាំចូល: ៣០ នាក់) និងមានជាសះស្បេីយ ៣០៥ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៣៧៣៨ និងចំនួនជាសះស្បេីយសរុបកេីន #១២៨៣០០ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០៤៥នាក់ ។ សូមបន្តអនុវត្តន៌៍: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2893373 ស្មេីនឹង 171205 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២០,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៤២,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,១៤% ៕
ដោយ ៖ សិលា