ព័ត៌មានទាន់ហេតុការណ៍៖

តំណាង លោក ហ៊ុន ម៉ាណែត និងលោកស្រី បន្តយកអំណោយជាសម្ភារបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ចែងយកប្រគល់ជូនតាមមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមប្រភពពី TYD #ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានបញ្ជាក់អោយដឹងថា, បន្ទាប់មកនៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ ដដែលនេះផងដែរ លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក  ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)  បានចាត់ក្រុមការងារបន្តនាំយកអំណោយជាសម្ភារៈបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិសាត់ ដើម្បីចាត់ចែងយកប្រគល់ជូនតាមមន្ទីរពេទ្យ ក៏ដូចជាមណ្ឌលសុខភាពក្នុងខេត្តទាំងមូលយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១២ ខែមីនា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២០៥នាក់​ (ឆ្លងសហគមន៌​:​ ​​១៨៩ នាំចូល:​ ១៦ នាក់) និងមានជាសះស្បេីយ​ ៣២៣ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៣៩៤៣​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ #១២៨៦២៣ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ១នាក់)​ សរុប​ស្លាប់ ៣០៤៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2895579  ស្មេីនឹង​ 171336 ក្នុង១លាន នាក់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

ដោយ ៖ សិលា


ចែករំលែក៖