ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារងភ្នំពេញ លោក​ ម៉ុត ដារ៉ា យកកាំភ្លើងភ្ជង់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងមេដោះ

ចែករំលែក៖

ភ្នំពេញ : ដល់ថ្នាក់តំណាងអយ្យការ បាត់បង់សីលធម៌ ក្លាយជាជនសង្ស័យ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់ ដោយសារគាត់យកកាំភ្លើងជាការភ្លើតភ្លើន គម្រាមប្រពន្ធ និង អ្នកដទៃ តើច្បាប់ប្រសិទ្ធភាព ចំពោះជន ប្រភេទនេះបានទេ ឬមន្ត្រីនគរបាលយុត្តិធម៌ ខ្លាចអយ្យការ ?

សូមបញ្ជាក់ថា, ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងភ្នំពេញ លោក​ ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងមេដោះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់​ ។

សូមបញ្ជាក់ថា, ព័ត៌មានបឋម គឺកើតហេតុ នៅ​វេលា​ម៉ោង​.​៩:៣០​នាទី​យប់​ថ្ងៃ​ សៅរ៍​ ទី​១២​ ខែ​ មីនា​ ឆ្នាំ​ ២០២២​ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៥០ផ្ទះ​៨៩សង្កាត់​ ទឹកល្អក់​ទី​២ខណ្ឌ​ ទួលគោក​។
សមត្ថកិច្ចបង្ហើបទាំងខ្លាចរអាថា, ជនរងគ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ​ ហេង​ មួយ​គា​ ។

ប្រព័ន្ធផ្សព្វផ្សាយបានបង្ហោះរឿងនេះ ផងដែរ ប្រសិនជាការពិត ត្រូវស្គាល់ លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អោយច្បាស់ គ្មានកត្តាយោគយល់ទេ ជនប្រព្រឹត្តបទល្មើស។
ដល់ម៉ោង១១និង១៧នាទី អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនទាន់ទទួលបាន ព័ត៌មានជាក់លាក់នៅឡើយទេ ប៉ុន្តែរងចាំការបកស្រាយពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងភ្នំពេញ លោក​ ម៉ុត ដារ៉ា រាល់ម៉ោងធ្វើការ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖