កាលពីថ្ងៃទី១២ខែមីនា នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានអនុវត្តទោសប្រហារជីវិតអ្នកទោស៨១នាក់ ក្នុងនោះមានជនជាតិយេម៉ែន ៧នាក់និងជនជាតិស៊ីរីម្នាក់។
សារព័ត៌មាន SPA នៅថ្ងៃទី ១២ខែមីនាបានផ្សាយថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានសម្រេចកាត់ទោសប្រហារជីវិតមនុស្ស ៨១នាក់ពីបទភេរវកម្ម មានជំនឿជ្រុលនិយម។ នេះជាការប្រហារជីវិតច្រើនបំផុតមិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមកនៅក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០២១ ក៏មានការប្រហារជីវិតមនុស្ស៦៧នាក់ ក្នុងពេលមួយថ្ងៃ និងនៅឆ្នាំ២០២០ បានប្រហារជីវិត២៧នាក់ ។
តាមការប្រកាសពីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីត «អ្នកទោសសរុបមាន៨១នាក់ត្រូវកាត់ទោសប្រហារជីវិត ដោយមានបទល្មើសផ្សេងគ្នា ក្នុងនោះមានការសម្លាប់មនុស្សគ្មានកំហុស រួមទាំងកុមារផងដែរ ។ បទល្មើសរបស់ពួកគេរួមមានទាំងការសន្យាស្មោះត្រង់ជាមួយក្រុមភេរវកម្មរដ្ឋអ៊ិស្លាម អាល់កៃដានិងក្រុមហ៊ូធី។
តាមរបាយការណ៍របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងចំណោមមនុស្ស៨១នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិត មានជនជាតិអារ៉ាប៊ីសាអ៊ូឌីត ៣៧នាក់ ដែលជាប់ទោសពីបទព្យាយាមសម្លាប់កម្លាំងសន្តិសុខ និងវាយប្រហារទៅលើទីស្នាក់ការប៉ូលិសក៏ដូចជាក្បួនរថយន្ត៕ ដោយ៖ ធីរីណា
រូបថត៖Amr Nabil/AP
រូបថត៖Mohammed Benmansour/ REUTERS