រដ្ឋាភិបាលអុីរ៉ាក់បានប្រកាសថា មានករណីវាយប្រហារដោយមីស៊ីលដល់ទៅ១២គ្រាប់ទៅលើស្ថានកុងស៊ុលអាមេរិកនៅតំបន់ Erbil ភាគខាងជើងប្រទេសអុីរ៉ាក់។
បើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ ការវាយប្រហារដោយគ្រាប់មីស៊ីលនៅថ្ងៃអាទិត្យនេះ មិនបានបង្កការខូចខាតដល់ស្ថានកុងស៊ុលអាមេរិកនោះទេ ហើយក៏មិនមានអ្នករងរបួស ឬក៏ស្លាប់នោះដែរ។ ក្រុមមន្ត្រីអ៉ីរ៉ាក់ដដែលបានបន្ថែមថាយ៉ាងហោចណាស់ក៏មានមីស៊ីលប្រភេទបាលិស្ទីក១២គ្រាប់បានវាយប្រហារលើទីក្រុង Erbil។
មកទល់នឹងពេលនេះ, មិនមានក្រុម ឬភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអះអាងថា អ៉ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់មីស៊ីលនេះ។
អុីរ៉ាក់មានព្រំដែនភាគខាងកើតជាប់ប្រទេសអុីរ៉ង់ និងរងឥទ្ធិពលយ៉ាងធំធេងពីផ្នែកនយោបាយ និងសេដ្ឋកិច្ច ។ កន្លងមកទីតាំងនានារបស់អាមេរិកនៅក្នុងប្រទេសអុីរ៉ាក់គឺជាគោលដៅវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ។ បើទោះបីមិនមានក្រុមណាមួយចេញមុខទទួលស្គាល់ក្តី ប៉ុន្តែ អាមេរិកតែងតែចោទប្រកាន់ក្រុមជ្រុលនិយមស្និទ្ធអុីរ៉ង់ជាអ្នកវាយប្រហារ៕
ដោយ៖ ធីរីណា(រូបថត៖RT)