ព័ត៌មានទាន់ហេតុការណ៍៖

ការបំភ្លៃព័ត៌មានពីខេត្ដព្រះសីហនុមានបំណងបំភ័យទេសចរណ៍កុំឲ្យមកកាន់កម្ពុជា ពិសេសគឺខេត្ដព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ខេត្ដព្រះសីហនុបានក្លាយជាចំណុចវាប្រហារដោយជនបរទេសមួយចំនួនមានអ្នកការគាំទ្រក្រុមប្រឆាំងហើយបានវាយប្រហារផាត់ពណ៌បានធ្វើ ឡើងជាយូរមកហើយ។ ពីពេលខេត្ដព្រះសីហនុកំពុងអភិវឌ្ឍន៍គេចោទថា ចិនបានវាយលុកខេត្ដនេះដើម្បីបង្កើតទីក្រុងរបស់ចិន។ បន្តមកគេបង្កើតពាក្យចចាម អារ៉ាមថា ខេត្ដពោពេញដោយភាពអាណាធិបតេយ្យ អសណ្ដាប់ធ្នាប់ព្រោះតែក្រុមជនជាតិចិន។ ប៉ុន្ដែទំនងជាការចោទប្រកាន់ក្នុងបំណងទប់ស្កាត់ទេសចរណ៍មកកម្ពុជា ហើយឆ្ពោះទៅខេត្ដជាប់សមុទ្រនេះមិនបានផលប្រយោជន៍ ថ្មីៗនេះមានព័ត៌មាន៍ប្រឌិតបន្តបន្ទាប់ទៀតដោយថា ខេត្ដព្រះសីហនុជាខេត្ដគ្មានសុវត្ថិភាពព្រោះមានការរកស៊ីជួញដូរសិរីរាង្គមនុស្ស និងការចាប់មនុស្សបូមឈាមជាដើម។ 

ចំពោះការចោទប្រកាន់ដូចខាងលើនេះអាជ្ញាធរខេត្ដជាពិសេសស្ថាប័នជំនាញមានសមត្ថកិច្ចបានចេញមកអះអាងថា គ្មានករណីដូចការ ចោទប្រកាន់នោះឡើយ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់ថា ” មិនមានករណីវះឬបូមឈាមដូចការចោទប្រកាន់ឡើយ។ លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា ការចោទប្រកាន់នេះធ្វើឡើងដោយបុគ្កលមួយចំនួនតូច កំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។

រឿងរ៉ាវនៅក្នុងខេត្ដព្រះសីហនុនេះ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ សារព័ត៌មានរបស់ថៃ ឈ្មោះថា Thai Examiner  បានចុះផ្សាយថា មានករណីស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថ្នាក់នៃការជួញដូរសរីរាង្គនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។

ក្នុងរឿងដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជុំ សុន្ទរី  បានបញ្ជាក់  ថា ដើម្បីរកការពិតស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមាន ឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ ហើយស្ថានទូតកម្ពុជាកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកជា ច័ន្ទ បរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអ្នកតាមដានការអភិវឌ្ឍសង្គម មានប្រសាសន៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា សម្រាប់លោកមើលឃើញថា រាល់ភាពរីកចម្រើន និងការអភិវឌ្ឍគឺជាសត្រូវរបស់ក្រុមប្រឆាំង និងបរទេសអមិត្តមួយចំនួន។ លោកថា ព្រោះតែបែបនេះទើបខេត្ដព្រះសីហនុ តែងតែត្រូវបានគេចោទប្រកាន់ដោយបំភ្លៃឥតឈប់ឈរ។ ដើម្បីដោះស្រាយបញ្ហានេះលោកយល់ថា អាជ្ញាធរគួរបង្កើតព្រឹត្តការណ៍សំខាន់ៗដើម្បីឲ្យទេចរណ៍ទៅកាន់ខេត្ដនេះកាន់តែច្រើន។ 

លោកបានបន្ថែមទៀតថា កាលណាមានទេសចរណ៍ទៅឃើញស្ថានភាពជាក់ស្ដែងកាន់តែច្រើន នឹងបន្សាបការចោទប្រកាន់ទាំងនោះ។ តែបើទោះជាបែបនេះក្ដីប្រជាជនក៏គួរចូលរួមផងដែរ ដោយមិនត្រូវគ្រាន់តែឃើញរឿងអាក្រក់ភ្លាមយកទៅផ្សព្វផ្សាយភ្លាមដោយមិនរកការពិតនោះទេ ដែលការធ្វើបែបនេះលោកចាត់ទុកថា គឺជាការជាន់ពន្លិចស្រុកទេស៕

ដោយ៖ សូរិយា


ចែករំលែក៖