ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បានស្លាប់ក្នុងពេលតែមួយ ខណៈជិះម៉ូតូបុកគ្នាពេញ ទំហឹង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ(៣៧-៣៨) ក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទីរសៀល ត្រង់ចំណុចខាងលើ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទង បានដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1499 បើកបរដោយឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រាំងពង្រ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច។ លុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ មួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-9627 បើកបរដោយឈ្មោះ យ៉ន សុខលីម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរឆ្លងផ្លូវពីទិសខាងជើងទៅទិសខាងត្បូង។ករណីនេះ បណបណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង២នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុដូចគ្នា។ ប្ប្រភពដដែលឲ្យដឹងទៀតថាក្រោកើតហេតុរួច សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង ដោយប្រគល់សពជូនក្រុមគ្រួសារទាំងសងខាងយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន ។
ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីពេលក្រោយ ៕
ដោយ ៖ ប្រាថ្នា