ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី​ឆេះបង្គោលភ្លេីង​ និងឆេះរាលដាលដល់ព្រៃយ៉ាងសន្ធោសន្ធៅ ផ្អេីលដល់សមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង​បង្កមកពីការឆ្លងចរន្តអគ្គិសនី​ធ្វើឱ្យឆេះបង្គោលភ្លេីង​ និងឆេះរាលដាលដល់ព្រៃយ៉ាងសន្ធោសន្ធៅភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យអស់ជាច្រេីនបំពង់ និងមានរថយន្តពន្លត់អគ្គិភ័យ​ចុះមកជួយបាញ់ពន្លត់កាលពីវេលាម៉ោង១២​និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញមានផ្សែងហុយចេញពីបង្គោលភ្លេីងត្រង់ចំណុចកេីតហេតុ លុះ មួយសន្ទុះក្រោយមកក៏ឆាបឆេះចេញជា

អណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ ឆ្លងទៅឆេះព្រៃក្នុងដីឡូត៍នៅក្បែរនោះបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់អស់ជាច្រេីនបំពង់តែមិនរលត់ ក៏បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយបាញ់ទឹកពន្លត់ ។

    ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយនេះ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១គ្រឿងទេីបរលត់ជាស្ថាពរវិញនៅយប់ថ្ងៃដដែល ដោយមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ​ និងមិនមានអ្នកណាម្នាក់រងរបួសនោះឡេីយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖