ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ អ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក?

ចែករំលែក៖

.   ភ្នំពេញ ៖ តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក? នេះជាសំណួរ របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងនៅ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, ពិសេសដែរនោះគឺការចូលរួមយ៉ាងសំខាន់ពីសំណាក់បងប្អូនកូនក្មួយជាស្ត្រីកម្ពុជាក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិសម្រាប់ការកោតសរសើរមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ បច្ចុប្បន្នលោកស្រីកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»។ 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកថា, យើងពិតមានមោទនភាពចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់និងពិភពលោក ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖