ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាកាលពីរវេលាម៉ោង ០៨ នឹង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ រ័ត្ន វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុក្កលិកក្រុមហ៊ុនអុីនធើណេត ស្នាក់នៅ ចំណុចកេីតហេតុខាងលេី ។ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេដោះ(មេីលកូនឱ្យគេ) ស្នាក់នៅ ជាមួយម្តាយនៅ ខណ្ឌទួលគោក ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះឈ្មោះ ថៃ គី ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ចាក់ថា កាលពីរថ្ងៃទី១១ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ បានទៅសុំម្តាយជនរងគ្រោះ យកប្រពន្ធទៅដេីរលេង ហេីយគាត់ក៏យល់ព្រម ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមខលទៅ តែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមីនា ឆ្នាំ២០២២ ទេីបមានប៉ូលិសខេត្តពោធិ៍សាត់ ខលមកប្រាប់ថាកូនគាត់ត្រូវបានជនសង្ស័យជាប្តី សម្លាប់បាត់ហេីយ នៅបន្ទប់ជួល របស់ជនសង្ស័យ។
សមត្ថកិច្ចបញ្ជាក់ថាគឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគរ ខេត្តពោធិ៍សាត់ ។
គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៅឡើយទេថាការសម្លាប់ប្រពន្ធរបស់ខ្លួននោះផ្តើមចេញពីអ្វី!ប៉ុន្តែតាមប្រភពខ្លះបានអោយដឹងថាសង្ស័យអំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រចណ្ឌ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។
តាមការបញ្ចាក់ របស់គ្រូពេទ្យកោសល្យវិច័យ លោក បណ្ឌិត នង សុវណ្ណរ័ត្ន បញ្ចាក់ថា សព ពិតជាស្លាប់ ដោយសារករណីឃាតកម្មពិតប្រាកដមែនបច្ចុប្បន្ន សព ជនរងគ្រោះត្រូវប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ចន្ទ លីហ្សា