ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៦ព្រលប់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់យកកាបូបស្ពាយ នៅចំណុចបន្ទប់ជួល ផ្លូវ២៧១ ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ប្រព្រឹត្តកាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៦:០០នាទី នៅចំណុចមុខធនាគាវឌ្ឍនៈ (គល់ស្ពានអាកាសស្ទឹងមានជ័យ) ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ នី ស្រីតូច ភេទស្រី ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មការនីរោចក្រ។
ជនសង្ស័យឈ្មោះ ឌឿន ដាវីត ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
វត្ថុតាងចាប់យក៖ កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន ០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០២, កាតបសស ចំនួន ០១, កាតចាក់វ៉ាក់សាំង ចំនួន ០១, កាតធនាគារវីង ចំនួន ០១, កាតសម្គាល់ខ្លួនបុគ្គលិកក្រោន ចំនួន ០១ និងសម្ភារៈមួយចំនួនទៀត របស់ជនរងគ្រោះ។ សម្ភារៈបាត់បង់៖ លុយដុល្លារចំនួន ២០០ដុល្លារ, លុយខ្មែរចំនួន ២៨ម៉ឺនរៀល, ទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សហការី