ខេត្តបាត់ដំបង ៖ មានអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះឃ្លាំងស្តុកអាចម៍រណារ ១ខ្នង (ឆេះផ្នែកខាងក្នុង) ទំហំ ២០ម៉ែត្រ x ៣៥ម៉ែត្រ ធ្វើពីដែកជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី បង្កការភ្ញាក់ផ្អើលទាំងថ្ងៃចែស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចក្រុមទី០៩ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំការសំរោង បានឱ្យដឹងថាឃ្លាំងស្តុកអាចម៍រណាមួយខ្នងនេះជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ ពឹង រតនា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលឲ្យដឹងទៀតថាអគ្គិភ័យមួយនេះ បណ្ដាលឲ្យខូចខាតរួមមាន ឆេះឃ្លាំង ០១ខ្នង, ឆេះអាអាចម៍រណារសម្រាប់ផលិតធ្យូង, ឆេះគ្រឿងចម្លាក់ឈើ មួយចំនួន, សរុបការខូចខាតអស់ប្រហែល ៤,០០០ដុល្លារ (បួនពាន់ដុល្លារ)។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីរកមូលហេតុឲ្យឃើញខណៈម្ចាស់ផ្ទះប្រាប់ថា មិនគួរមានកើតមានទេព្រោះគាត់ប្រុងប្រយ័ត្នខ្លាំងណាស់ចំពោះភ្លើងជាពិសេសភ្លើងអគ្គិសនី។
យ៉ាងណាក្រោយមានកើតហេតុអគ្គិភ័យនេះភ្លាមៗ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនចំនួន២ ស៊ីទែន ទើបពន្លត់បានទាន់ពេលនិងមិនឲ្យរាលដាលបន្តដល់ផ្ទះអ្នកដទៃទៀត៕
ដោយ ៖ ប្រាថ្នា