ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះទីតាំងលក់ទំនិញ ( ម៉ាត) នៅក្នុង បុរី ជីប ម៉ុង (២៧១) បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បុរី ជីបម៉ុងលែនម៉ាក ២៧១ ផ្លូវ ខមមើសល ផ្ទះលេខ ៣២៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ប៊ុន លិការ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរអ្នកលក់ក្រដាសសែនចូលឆ្នាំចិន ។
ប្រភេទសំណង់: ថ្មប៉េតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ។ ដោយការខូចខាតសម្ភារ រថយន្ត ០២គ្រឿង(ម៉ាកតូយូតា តាកូម៉ា ពាក់ស្លាកលេខភ្នំពេញ ២AE.៧៤៣៩ ម៉ាកតូយូតាកូរ៉ូឡា ពាក់ស្លាកលេខភ្នំពេញ ២AB.៩៣៦៣ )សម្ភារសំរាប់លក់ដូរអស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋភ្លាម អាជ្ញាធរសមត្ថកិច្ចខណ្ឌមានជ័យ បានសហការជាមួយមន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងដើម្បីជួយបាញ់ទឹកពន្លត់ ទេីបមួយសន្ទុះក្រោយមកអណ្តាតភ្លើងក៏រលត់ទៅវិញនាព្រឹកថ្ងៃដដែល ដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញជាច្រេីននាក់ ។
ក្នុងករណីអគ្គិភ័យនេះ មន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាក់ថា ពាកព័ន្ធហេតុការគ្រោះអគ្គិភ័យនេះសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងហើយ ដោយមិនបណ្ដាលឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់អ្វីឡេីយ ។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕
ដោយ ៖ ភារ៉ា ដង្កោ