ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតគូរខ្ពស់លើបញ្ហាប្រាក់បៀវត្សរបស់មន្ត្រីរាជការយើង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែជា ស្ថាបនិក សន្តិភាព សម្រាប់ប្រទេសកម្ពុជា និងទទួលស្គាល់លើសាកលលោកប៉ុណ្ណោះទេ ។ សម្តេចគឺជាកូនខ្មែរកសិករមួយរូប ជាថ្នាក់ដឹកនាំ១រូប នៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច មានន័យថា, ប្រជាពលរដ្ឋមានទុក្ខ ជាទុក្ខរបស់សម្តេចតេជោ។ 

រហូតដល់យើងចងចាំពាក្យស្លោកថា ( យើងត្រូវទទួលស្គាល់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ

 – អរគុណសន្តិភាព

– អរគុណនយោបាយ ឈ្នះ ឈ្នះ 

– គោរពដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សុខសន្តិភាព អភិវឌ្ឍន៍ និងឯកភាពជាតិពេញលេញ 

ទាំងនេះហើយដែលធ្វើឲ្យប្រជាជនយើងមានស្នាមញញឹម មានការជួបជុំសប្បាយរីករាយក្នុងក្រុមគ្រួសារប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅតាមលទ្ធភាព។) 

សម្តេចតេជោ ហ៊ុនសែន បានសរសេរខមិនក្នុងផេកសម្តេចថា, (ការបើកប្រាក់ខែក្នុងខែមេសាគឺឌុប ចុងខែ៣គឺយើងបើកប្រាក់ខែម្តង ហើយ នៅខែ៤ មុនចូលឆ្នាំគឺបើកម្តងទៀត រួម ជាមួយនិងប្រាក់មុខងារបន្ថែម ហើយ បន្ទាប់មកទៀតគឺនឹងបើកប្រាក់ខែនៅ អាទិត្យទី៣ ខែឧសភា ដើម្បីចៀសវាង បញ្ហាចំណាយរបស់មន្ត្រីរាជការយើង។ ) នេះបើយោងតាមការបង្ហោះលើផេក លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានន័យថា សម្តេចតេជោ ហ៊ុនសែន បានគិតគូរខ្ពស់ដល់ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ ដើម្បីចៀសវាង បញ្ហាចំណាយរបស់មន្ត្រីរាជការយើង។ 

សូមរម្លឹកថា, ពីមុនប្រទេសកម្ពុជាមួយនេះស្ទើរតែបាត់បង់អ្វីៗទាំងអស់គ្មានសល់តែក្រោមការដឹកនាំនយោបាយឈ្នះៗរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាង៣០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុនសែន បានខិតខំតស៊ូប្រឹងប្រែងតាំងពីបាត់ដៃទទេរហូតប្រទេសមួយនេះប្រែក្លាយទៅជាប្រទេស អច្ឆរិយៈ និងប្រជាពលរដ្ឋរស់នៅប្រកបទៅដោយសុខសន្តិភាពនិងសិទ្ធសេរីភាពពេញលេញ!!!​ ៕

ដោយ ៖ សិលា


ចែករំលែក៖