ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Christian Eriksen ត្រឡប់​មក​វិញ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក

ចែករំលែក៖

កីឡាករ Christian Eriksen ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិដាណឺម៉ាកជាលើកដំបូងចាប់តាំងពីគាត់គាំងបេះដូងពេលលេងនៅព្រឹត្តិការណ៍ Euro 2020 កាលពីរដូវក្តៅមុន។ កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានបំពាក់ដោយឧបករណ៍ចាក់បញ្ចូលបេះដូង (ICD) ដែលជាប្រភេទឧបករណ៍បង្កើនល្បឿនបេះដូង បន្ទាប់ពីគាត់គាំងបេះដូងពេលប្រកួតជាមួយក្រុមហ្វាំងឡង់។

គាត់បានចូលរួមជាមួយក្រុម Brentford ក្នុងខែមករាបន្ទាប់ពីចាកចេញពីក្រុម Inter Milan។ ដាណឺម៉ាក​នឹងត្រូវប្រកួត​មិត្តភាព​ជាមួយហូឡង់​នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ហើយ​​នឹងប៉ះក្រុម​ស៊ែប៊ី៣​ថ្ងៃ​បន្ទាប់។ Eriksen នឹង​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​អន្តរជាតិ​របស់​គាត់​សម្រាប់​ការ​ហ្វឹកហាត់​នៅ​ប្រទេស​អេស្ប៉ាញ​មុន​ការ​ប្រកួត​ទាំង២។

គាត់បានចូលរួមជាមួយក្រុម Brentford ក្នុងកិច្ចសន្យារយៈពេល៦ខែបន្ទាប់ពីការចាកចេញពីក្រុម Inter Milan និងបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ក្រុម Brentford ក្នុងនាមជាកីឡាករបម្រុងនៅក្នុងការបរាជ័យជាមួយនឹងក្រុម Newcastle United កាលពីថ្ងៃទី២៦ ខែកុម្ភៈ។

អតីតខ្សែបម្រើក្រុម Tottenham Hotspur រូបនេះត្រូវបានផ្តល់ការអធិប្បាយពីអ្នកគាំទ្រ និងកីឡាករទាំងសងខាង នៅពេលដែលគាត់បានចូលលេងនៅនាទីទី៥២។ គាត់បាននិយាយក្រោយមកថា “ប្រសិនបើអ្នកដកលទ្ធផលចេញ ខ្ញុំជាបុរសរីករាយម្នាក់។ ដើម្បីឆ្លងកាត់អ្វីដែលខ្ញុំបានឆ្លងកាត់ ការត្រលប់មកវិញគឺជាអារម្មណ៍ដ៏អស្ចារ្យ”។

Inter Milan និង Eriksen បានយល់ព្រមលុបចោលកិច្ចសន្យារបស់គាត់ក្នុងខែធ្នូ ដោយសារតែកីឡាករដែលបំពាក់ដោយ ICD មិនអាចប្រកួតប្រជែងក្នុង Serie A។ ទោះយ៉ាងណាក៏ដោយក្លិបនៅ Premier League មិនមានបទប្បញ្ញត្តិដូចគ្នាទេ។

បន្ទាប់ពីចាកចេញពីក្លិប Serie A គាត់បានហ្វឹកហាត់នៅទីលាន Odense Boldklub ដែលជាក្រុមដាណឺម៉ាកដែលគាត់តំណាងឱ្យកាលពីក្មេង មុនពេលចុះហត្ថលេខាលើក្រុម Brentford។ បន្ទាប់ពីការប្រកួតជាមួយ Newcastle, Eriksen បានលេងពេញមួយប្រកួតសម្រាប់ Brentford ក្នុងការឈ្នះជាមួយ Norwich City និង Burnley ។

ដាណឺម៉ាកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតារ ដោយបញ្ចប់នៅលើកំពូលដោយមាន២៧ពិន្ទុពីការប្រកួត១០ ពោលគឺដាច់ពីក្រុមជើងឯករងស្កុតឡេនចំនួន៤ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖