ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មានអ្នកស្លាប់និងរបួសជាច្រើនដោយការរញ្ជួយដីនៅជប៉ុន

ចែករំលែក៖

នៅថ្ងៃទី១៧ខែមីនា សារព័ត៌មាន AFP បានផ្សាយថា ការរញ្ជួយដីនៅភាគឦសាននៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៦ខែមីនាធ្វើឱ្យពលរដ្ឋជាង២លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះក៏មានអ្នកស្លាប់និងរបួសនៅក្នុងគ្រោះធម្មជាតិខាងលើនេះដែរ។

ការរញ្ជួយដីកម្រិតខ្លាំងកើតឡើងនៅក្នុងតំបន់ដែលមានការរញ្ជួយដីកាលពី១១ឆ្នាំមុន បង្កឱ្យមានវិបត្តិ
បែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Fukushima ។
តាមការប្រកាសរបស់មន្ត្រីជប៉ុន មកទល់ពេលនេះមានមនុស្ស ២នាក់ស្លាប់ និងជាង៩០នាក់រងរបួស ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានលើកឡើងថា រដ្ឋាភិបាលកំពុងតែវាយតម្លៃពីការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត ។ ការរញ្ជួយដីកើតឡើងនៅចម្ងាយពីឆ្នេរសមុទ្រ Fukushima៦០គីឡូម៉ែត្រ។ កាលពី១១ឆ្នាំមុន ការរញ្ជួយដីកម្រិតខ្លាំងនៅជប៉ុនបានសម្លាប់មនុស្សដល់ទៅជាង១៨ពាន់នាក់ ៕

ដោយ៖ ធីរីណា(ប្រភពរូបថត៖congan.com.vn)


ចែករំលែក៖