ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកដែលជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។ នេះបើការបញ្ជាក់អោយដឹងពីក្រសួងទេសចរណ៍នៅលើផេកផ្លូវការ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។ 

ក្រសួងទេសចរណ៍បានលើកឡើងថា, ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់ដូចខាងក្រោម៖

១/* ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា

២/* ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាមេរិក

៣/* ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ឥណ្ឌា

៤/* ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ឥណ្ឌូនេស៉ី

៥/* ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់អូស្ត្រាលី

៦/* ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់នេប៉ាល់

៧/* ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់មីយ៉ាន់ម៉ា

៨/* ចំណាត់ថ្នាក់លេខ៨ បានទៅលើ Adam’s Peak (Sri pada) របស់ស្រីលង្កា

៩* ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់ឆេក

១០/* ចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ពេរូ ៕

ដោយ ៖ សិលា


ចែករំលែក៖