ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកឧដ្ដុង្គចាប់មុខសញ្ញាជួញដូរគ្រឿងញៀន ៥ នាក់ បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​ ៖​ ​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្គ្រឿងញៀនចំនួន​ ៥​នាក់​ ត្រូវបានកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ បង្ក្រាបនៅវេលា​ម៉ោង៤ រសៀលថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នៅ​ចំណុច​ភូមិ​ស្ដុក​តោ​ល​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។​

  ​មន្រី្តនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថាក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ ទី​ ១-​ឈ្មោះ​ សុខ​ រស់​ ភេទ​ ប្រុស​ អាយុ​ ២២​ឆ្នាំ​ នៅ​ភូមិ​វាល​អ​ន្សា​យ​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ទី​២-​ឈ្មោះ​ ស៊ី​ម​ ឆេ​ង​ហៀ​ង​ ភេទ​ ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ទី​៣-​ឈ្មោះ​ អាត​ សំ​អុល​ ភេទ​ ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ទាំង​២​នាក់​នៅ​ភូមិ​ស្ដុក​តោ​ល​ចាស់​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ទី​៤-​ឈ្មោះ​ ខន​ ខៅ​ ភេទ​ ប្រុស​ អាយុ​ ២០​ឆ្នាំ​ នៅ​ភូមិ​ដំបូក​ស​ ឃុំ​ក្សេមក្សាន្ដ​ ស្រុក​ឧដុង្គ​ ទី​៥-​ឈ្មោះ​ អ៊ុ​ច​ សម្បត្តិ​ ភេទ​ ប្រុស​ អាយុ​ ២៤​ឆ្នាំ​ នៅ​ភូមិ​មនោ​រម្យ​ ឃុំ​មនោ​រម្យ​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ ។​

ជាមួយនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន ១២ កញ្ចប់(៨កញ្ចប់ធំ និង៤កញ្ចប់មធ្យម) ទូរស័ព្ទដៃ ៥ គ្រឿង និងសម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួន។

  ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យទាំងនេះតែងប្រព្រឹត្តអំពើជួញដូរនឹងសេពគ្រឿងញៀនជាញឹកញាប់នៅឃុំខាងលើ ដែលសមត្ថកិច្ចតាមប្រមាញ់ច្រើនលើកមកហើយ។ ទើបតែពេលនេះក្របួចបាន ៥នាក់និងសេសសល់ពីនេះច្រើននាក់ទៀត កំពុងតាមចាប់ខ្លួនយកមកផន្ទាទោសតាមច្បាប់។

  បច្ចុប្បន្នជនសង្ស័យទាំង ៥ នាក់កំពុងត្រូវបានកម្លាំងនគរបាលស្រុកឧដ្ដុង្គកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីហើយ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖