ប្រទេសជាច្រើនក្រៅពីសម្ព័ន្ធមិត្តអាមេរិក មិនចង់ឱ្យពាក់ព័ន្ធនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែននោះឡើយ ដោយសារតែប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។ ប្រទេសតំបន់មជ្ឈិមបូព៌ាគឺមិនមានប្រតិកម្ម ឬចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីនោះឡើយ ។
ហេតុអ្វីបានជាប្រទេសជាច្រើនមិនចង់ពាក់ព័ន្ធក្នុងសង្គ្រាមនោះ? គឺដោយសារតែប្រទេសទាំងនោះបានយល់ឃើញថា «ជាសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសអតីតសហភាពសូវៀត» ហើយរុស្ស៊ីមានភាគរយយកឈ្នះក្នុងសង្គ្រាមនោះខ្ពស់។ ទាំងនោះហើយបានជាប្រទេសជាច្រើនមិនចង់ឱ្យបាត់បង់ទំនាក់ទំនងល្អជាមួយរុស្ស៊ីនោះឡើយ។
សារព័ត៌មាន Bloomberg នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានផ្សាយថា បណ្ដាប្រទេសជាច្រើនបានជ្រើសរើសនៅឱ្យឆ្ងាយពី «សង្រ្គាមត្រជាក់ថ្មីមួយ» ដែលត្រូវបានក្រុមអ្នកជំនាញយល់ថាបានផ្ដើមលេចចេញជារូបរាងកាន់តែច្បាស់ក្រោយសង្រ្គាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិច ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
នៅក្នុងបទវិចារណកថារបស់ខ្លួនចេញផ្សាយនៅក្នុងសប្ដាហ៍នេះ, សារព័ត៌មាន Bloomberg បានឱ្យដឹងថា ជាការណ៍ពិតណាស់, នៅចំពោះមុខសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រកាសថា ប្រទេសរបស់លោកនឹងមិនឈរនៅខាងភាគីណាមួយឡើយ ខណៈដែលអាហ្រ្វិកខាងត្បូង គឺជាប្រទេសធំជាងគេតែមួយគត់ នៅក្នុងចំណោមប្រទេសអាហ្វ្រិកចំនួន១៧ ដែលបានបោះបោះឆ្នោតអនុបវាទលើដំណោះស្រាយ UN ថ្កោលទោសសកម្មភាពយោធារបស់រុស្ស៊ី។
ដោយឡែក, ក្រៅពីចិន និងឥណ្ឌា, អាហ្សង់ទីន, តួកគី, ម៉ិកស៉ិក និងឥណ្ឌូណេស៊ីក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលបានបដិសេធដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូផងដែរ។ សង្រ្គាមត្រជាក់បានបិទបញ្ចប់ទៅហើយ តែសង្រ្គាមត្រជាក់ថ្មីមួយបានលេចចេញជារូបរាងឡើង ហើយវាអាចនឹងបង្ក ការខាតបង់ធ្ងន់ធ្ងរបើមិនមានអ្នកឈ្នះអ្នកចាញ់នោះ៕ ដោយ៖ ធីរីណា
រូបថត៖TTXVN-VNA