ភ្នំពេញ ៖ មួយរយៈកន្លងមកនេះគេសង្កេតឃេីញថា មានបទល្មេីសលួច ឆក់ ប្លន់ កេីតឡេីងជាញឹកញាប់ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ តែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសង ដែលបង្កប់នៅក្នុងទីតាំងអុីនធើណេត និងហ្គេមបាញ់ត្រី ។ ហេីយឥឡូវនេះក៏មានទីតាំងណេតយីហោ DB188 មួយកន្លែងនៅជាប់ក្លោងទ្វារវត្តសន្សំកុសល តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបេីកដំណេីរការបានទាំងយប់ ទាំងថ្ងៃ ២៤ម៉ោងដោយបង្កប់ល្បែងភ្នាល់បាល់តាមអនឡាញយ៉ាងរលូន។
ដូច្នេះហេីយពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក វរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ ជួយបេីកការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង និងដេីម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារលែងល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕
ដោយ ៖ ភារ៉ា ដង្កោ