ព័ត៌មានទាន់ហេតុការណ៍៖

អាណោចអាធ័មណាស់.!! ជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្ដាលឱ្យបុរស២នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរស២នាក់បានជិះម៉ូតូឌុបគ្នាទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៨​ និង១៥នាទីថ្ងៃអាទិត្យ ទី២០​ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលេីផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ភាគីម៉ូតូទី១ ម៉ាក HONDA DREAM  C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O-4217 អ្នកបេីកបរមានឈ្មោះ ខុន ជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិខ្ពុយកេីត ឃុំសូយង់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (បានស្លាប់នៅកន្លែងកេីតហេតុ ) និងអ្នករួមដំណេីរមានឈ្មោះ ជិច សាវឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាអឹម ឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង (បានស្លាប់នៅកន្លែងកេីតហេតុ) ។ ដោយឡែកភាគីម៉ូតូម្ខាងទៀត (ពុំស្គាល់ម៉ាក និងស្លាកលេខ អ្នកបេីកបរពុំស្គាល់អត្តសញ្ញាណបានបេីករត់គេចពីកន្លែងកេីតហេតុបាត់ស្រមោល)។

     យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ ម៉ូតូទាំងពីរគ្រឿងខាងលេីបានបេីកបរស្របទិសគ្នុា​ក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុម៉ូតូទាំងពីរគ្រឿងក៏បានទាក់ដៃចង្កូតគ្នាបណ្ដាលឱ្យភាគីម៉ូតូទី១ដួលបោកក្បាលទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្ដង(រីឯម៉ូតូមួយគ្រឿងទៀតបានជិះគេចបាត់ពីកន្លែងកើតហេតុភ្លាមៗ) ។ 

      ក្រោយកេីតហេតុ​ សពជនរងគ្រោះទាំង០២នាក់ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីរង់ចាំស្រាវជ្រាវបន្ត​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖