ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធអាគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នៅព្រឹកថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២២នេះ បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ពិចារណាឱ្យមានការវះ កាត់ដូរសរីរាង្គមនុស្សដោយស្របច្បាប់នៅកម្ពុជា ពិសេសគឺធ្វើនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ បើទោះបីកម្ពុជាមិនមានការអនុញ្ញាតឱ្យមានការវះកាត់ដូរសរីរាង្គពិសេសក្រលៀនក៏ដោយ ក៏ពលរដ្ឋមួយចំនួនទៅវះកាត់ដូរនៅក្រៅប្រទេសដែរ។ ដោយកសារតែប្រជាពលរដ្ឋមិនបានដឹងដូចនេះយើងគួរមានច្បាប់និងផ្សព្ធផ្សាយឲ្យប្រជាពលរដ្ឋបានដឹង។ ដូច្នេះកម្ពុជាគួរពិចារណាលើបញ្ហានេះ។
បើតាមប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ លោក តាន់ សុគុន បានថ្លែងឱ្យដឹងថា៖ មន្ទីរពេទ្យនេះមានបន្ទប់ វះកាត់ចំនួន៩។ ដោយមានសមត្ថភាពវះកាត់ឆ្អឹង; ប្តូរក្បាលឆ្អឹង ;ប្តូរតម្រងនោម; វះកាត់បេះ ;ដូង; វះកាត់ ;សួត និងអាចដូរអវៈយវៈដូចជាតម្រងនោម និងថ្លើមជាដើម។
សូមបញ្ជាក់ថា, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។
មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕
ដោយ៖ស តារា