ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង

ចែករំលែក៖

ភ្នំពេញ ៖ គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០៥១ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា , គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿងលេខ ០៥១ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងសុំបដិសេធបញ្ជីបេក្ខជនន គណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានដើមបណ្តឹងឈ្មោះ ម៉ៅ មុន្នី ហើយដែលបានប្រគល់សិទ្ធិជូន លោកមេធាវីឈ្មោះ ទៀង វុទ្ធា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖