ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលចោមចៅទី៣ផ្តល់ផ្លូវបេតុងមួយខ្សែដល់ពលរដ្ឋក្នុងភូមិព្រៃទា១

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ មានការសារទយ៉ាងខ្លាំងចំពោះរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣​ បានផ្តល់ផ្លូវបេតុងមួយខ្សែដេីម្បីងាយស្រួលធ្វេីដំណេីររួមទាំងប្រកបអាជីវកម្ម។ 

នៅរសៀលថ្ងៃទី២១ ខែមីនា  ឆ្នាំ២០២២ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រង បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ក្នុងមូលដ្ឋានដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ។ 

លោក​ វ៉ា​ សាវឿន​  ចៅសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ ផ្លូវដែលកំពុងស្ថាបនាខាងលេីមានប្រវែងបណ្តោយជិត១.០០០ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ ហេីយនេះជាថវិកាមូនិធិអភិវឌ្ឍភូមិសង្កាត់ចោមចៅទី៣។ 

លោកចៅសង្កាត់បន្តថា​ កន្លងមកឃេីញផ្លូវខាងលើពិបាកការប្រកបអាជីវកម្មនឹងការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទេីបលោកបានផ្តល់ជាផ្លូវបេតុងមួយខ្សែដេីម្បីសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋ។ 

ក្នុងឱកាសនេះផងដែរ លោកបានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវខាងលេីឲ្យបានគង់វង់យូរអង្វែង៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖