ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់ពីយកប្រេងចាក់ត្រាក់ទ័រមកដល់កណ្ដាលផ្លូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តត់ដំបង ​៖​​ គ្រោះថ្នាក់​ធម្មជាតិ​ដ៏អាក្រក់មួយដែលកើតឡើងដោយ​សាររន្ទះបាញ់​បណ្តាលឲ្យក្មេង​ប្រុស​ជំទង់ម្នាក់ស្លាប់​បាត់បង់​ជីវិតយ៉ាងអាណោចអធ័ម។

   គ្រោះធម្មជាតិដែលកើតឡើងដោយសាររន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតនេះកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២២ នៅត្រង់​ចំណុច​តាម​ផ្លូវលំ​ក្នុង​ចម្ការ​ ស្ថិត​ក្រុម​ទី​០១​ ភូមិ​ដំណាក់​សាលា​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។ 

  តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ថុ​ន​ ចាន់​ណេ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​តា​ក្រី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បាន​បំភ្លឺ​ប្រាប់សមត្ថកិច្ចថា​ ជន​រង​គ្រោះមាន​ឈ្មោះ​ រស់​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​តា​ក្រី​ ឃុំរ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ មុខរបរ​ កម្មករ​ ​។ នៅ​ថ្ងៃ​កើតហេតុ ខ្លួន​បាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​នៅ​ភូមិ​ដំណាក់​សាលា​ ។ លុះដល់ពេលរសៀល ត្រាក់ទ័រ​របស់គាត់អស់​ម៉ា​ស៊ូ​ត​ក៏ទូរស័ព្ទហៅ​ឈ្មោះ​ រស់​ ភារ​ម្យ​ (​សាកសព​)​ ឲ្យ​យក​ម៉ា​ស៊ូ​តម​ក​ឱ្យ​ខ្លួន​។ ពេល​ចាក់​ម៉ា​ស៊ូ​ត​រួច​មេឃ​រក​ភ្លៀង​ខ្លួន​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ដោយជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ពីមុខ​ត្រាក់ទ័រ។ពេល​ជិះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ឮ​សូរ​រន្ទះបាញ់​ស្ទើរបែកក្រដាសត្រចៀក ហើយពេល​ខ្លួន​បើកត្រាក់ទ័រមក​ដល់​ឃើញ​ឈ្មោះ​ ភារ​ម្យ ​ដេក​ផ្កាប់មុខ​ទៅ​លើ​ដី​ បែរម៉ូតូរួចខ្លួន​ក៏​ទៅ​លើកយក​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​

  ក្រោយឃើញបែបនេះខ្លួនក៏ប្រញាប់ប្រញាល់រាយការណ៍ជូនទៅនគរបាលប៉ុស្តិ៍ដើម្បីចុះមកត្រួតពិនិត្យមើលសាកសព។បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍និងមន្ត្រីជំនាញនគរបាលស្រុកកំរៀង បានចុះមកធ្វើកោសល្យវិច័យហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ដោយ ៖ ប្រាថ្នា


ចែករំលែក៖