ព័ត៌មានទាន់ហេតុការណ៍៖

ការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ីអាចធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើងដល់ ៣០០ដុល្លារក្នុងមួយបារ៉ែល

ចែករំលែក៖

តម្លៃប្រេងនៅលើពិភពលោកបានកើនឡើងដល់១១៦ដុល្លារហើយក្នុងមួយបារ៉ែល គឺកើនឡើង៧%បន្ថែមទៀតនៅថ្ងៃទី ២២ខែមីនា ។ ការកើនឡើងថ្លៃខ្ពស់ដោយសារតែខ្វះប្រភពផ្គត់ផ្គង់ប្រេង។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុបបានខ្វែងគំនិតគ្នាស្តីពីការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងនៅក្នុងប្រទេសរុស្ស៊ី ។ ប្រទេសជាច្រើន ក្នុងនោះមានអាល្លឺម៉ង់ផងដែរបានប្រកាសថា ប្រទេសក្នុងសហគមន៍អឺរ៉ុបបានអាស្រ័យភាគច្រើនទៅលើថាមពលរបស់រុស្ស៊ី ហើយប្រទេសនៅក្នុងតំបន់នឹងទទួលរងផលប៉ះពាល់ខ្លាំង ប្រសិនបើដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ីនោះ។
ក្នុងពេលជាមួយគ្នានេះតម្លៃប្រេងបានឡើងថ្លៃខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ជាអតីតរដ្ឋមន្ត្រីក្រសួងថាមពលលោក Alexander Novak បានបញ្ជាក់ថា តម្លៃប្រេងអាចនឹងបន្តកើនឡើងខ្ពស់ដល់ទៅ៣០០ដុល្លារក្នុងមួយបារ៉ែល ហើយអាចកើនឡើងដល់ទៅ៥០០ដុល្លារប្រសិនបើប្រទេសលោកខាងលិចមិនបោះបង់ការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ីទេនោះ។
ចំណែកប្រទេសផលិតប្រេងវិញ គឺមិនខ្វល់ពីការឡើងថ្លៃនោះឡើយ ការឡើងថ្លៃកាន់តែខ្ពស់ ប្រទេសផលិតប្រេងនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន។ ទាំងនោះហើយបានជាប្រទេសអារ៉ាប៊ី សាអូ៊ឌីត បានប្រកាសថា ប្រទេស OPEC មិនទទួលខុសត្រូវចំពោះការខ្វះខាតប្រេងនៅលើពិភពលោកនោះឡើយ៕ ដោយ៖ ធីរីណា

រូបថត៖tapchitaichinh.vn


ចែករំលែក៖