ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ឪពុកចុងប្រើហិង្សាលើកុមារីអាយុ ១៣ខែ

ចែករំលែក៖

ខេត្តសៀមរាប ៖ មានករណី “ឃាត់ខ្លួន” ឪពុកចុងដែលប្រើអំពើហិង្សាលើកូនស្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅនោះបានហើយ និងក៏មានការគាំទ្រខ្លាំងណាស់ដែរចំពោះចំណាត់ការនេះ ។ 

    សូមបញ្ជាក់ថា,  ក្រោយពីមានការបញ្ជាពីលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឱ្យសមត្ថកិច្ច១១៧ ធ្វើអន្ដរាគមន៍បន្ថែមគឺនៅវេលាម៉ោង១២:២២នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំដោយលោកស្រី ដួង  ថាវរី  បានចុះឃាត់ខ្លួនជនសង្ស័យ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម  ដេីម្បីបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបអនុវត្តតាមនីតិវិធី ។

   បើយោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា តាមរយៈការអន្តរាគមន៍ពីលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទងទើបឈានដល់ការឃាត់ខ្លួនឪពុកចុងដែលប្រើហិង្សាលើកូនស្រីអាយុ១៣ខែ។ 

    សមត្ថកិច្ចបានបញ្ជាក់ពីដើមហេតុកន្លងទៅថា, គឺមានករណី “ហិង្សាក្នុងគ្រួសារ ” (ឪពុកចុងវាយកូនដើម) ដែលមានឈ្មោះ តាន់ សុខហ្គេច ត្រូវជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ ម៉ឹង សុខកណ្ណិកា ត្រូវឪពុកចុងឈ្មោះ លក្ខិណា វីរ:រិទ្ធ ជានគរបាលស្នងការដ្ឋានខេត្តសៀមរាប បានប្រើហិង្សាដោយខាំកូនដើមឱ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទងបញ្ជាឱ្យសមត្ថកិច្ច ១១៧ ធ្វើអន្តរាគមន៍ ។

    សមត្ថកិច្ចបន្តថា  នៅវេលាម៉ោង ០៧:៤៥នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍ត្រី ទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅលោកស្រី ដួង ថាវរី ស្នងការរងទទួលផែនជួញដូរនិងការពារអនីតិជន ទូរស័ព្ទលេខ ០១២ ៨៩៩៤៩១ ដើម្បីចុះ ធ្វើអន្តរាគមន៍ជាបន្ទាន់ ទើបលទ្ធផលនៅម៉ោង ១២:២២នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំ ដោយលោកស្រី ដួង ថាវរី បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ លក្ខិណា វីរ:រិទ្ធ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី ។ ករណីនេះបញ្ជូនដល់ខេត្តសៀមរាបនៅម៉ោង ១២:៤០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕

                              

ដោយ ៖ សិលា


ចែករំលែក៖