ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន បានផ្តាំទៅអភិបាលខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ប្រយ័ត្នទៅមិនដល់ព្រំដែនខេត្ត នាំឱ្យក្លាយជា ជម្រកគ្រឿងញៀន។ ករណី១ទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងថា ជំងឺកូវីដ១៩ មិន អាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ។ ក្នុង នោះគម្រោងនានារបស់ចិន មិនមានផ្អាកសកម្មភាពនោះ ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្រ្តី ជប៉ុន ជឿលើព្រហ្មលិខិតផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងពិសារអាហារជាមួយគ្នា នាយក រដ្ឋមន្រ្តីជប៉ុន បានលើកឡើងព្រហ្មលិខិតកំណត់ឱ្យធ្វើ ជានាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែជឿងលើ ព្រហ្មលិខិតខ្លះទៅ។ បើព្រហ្មលិខិតមិនកំណត់ ទោះប៉ង ប៉ុណ្ណាក៏មិនបានដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណង ធ្វើត្រឹមគ្រូបង្រៀន និងអ្នកបើកយន្តហោះប៉ុណ្ណោះ កែ ព្រហ្មលិខិតបានកំណត់ឱ្យសម្ដេចធ្វើជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចជាអ្នកដែល បានកាន់តំណែងរដ្ឋមន្ត្រីការបរទេស និងធ្វើជានាយក រដ្ឋមន្រ្តី ក្នុងអាយុក្មេងជាងគេ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចជាអ្នកដែល បានកាន់តំណែងរដ្ឋមន្ត្រីការបរទេស និងធ្វើជានាយក រដ្ឋមន្រ្តី ក្នុងអាយុក្មេងជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុមិនសំខាន់នោះទេ តែសំខាន់ធ្វើបាន ឬមិនបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ សម្តេច នៅតែបន្តឈរជាបេក្ខភាពនាយករដ្ឋមន្រ្តីមកពី គណបក្សប្រជាជនកម្ពុជាបន្តទៀត លើកលែងតែខ្ញុំឈប់ចង់ធ្វើ គឺគ្មានទើសក្បាលអ្នកណាទេ។
សម្ដេចបានលើកឡើងថា, គណបក្សប្រជាជនមានថ្នាក់ដឹកនាំអាយុដល់ ៨០ឆ្នាំ ដូច្នេះមាន U90 , U80, U70, U60, U50, ឈានដល់U40 ដូច្នេះការងារត្រូវតែមានការរូបរួមគ្នា មនុស្សចាស់ទោះមិនសូវពូកែប៉ុន្តែមានបទពិសោធន៍ ចំពោះក្មេងមានចំណេះដឹងខ្ពស់ តែខ្វះបទពិសោធន៍។
ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី សម្ដេចនឹងសម្រាកលំហែនៅខេត្ត ព្រះសីហនុ។
សូមបញ្ជាក់ថា, គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង(១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹង ០.៥០ម៉ែត្រ។
គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន២៧ខែ គិតចាប់ពី ខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ, និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។
ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕
ដោយ ៖ សិលា