ព័ត៌មានទាន់ហេតុការណ៍៖

លោកខាងលិចប្រើសង្គ្រាមចិត្តសាស្ត្រថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាត់ខ្លួន តាមពិតគាត់កំពុងបញ្ជាកងទ័ពនៅសមរភូមិសោះ

ចែករំលែក៖

មេទ័ពជាន់ខ្ពស់ពេលកំពុងធ្វើសង្គ្រាម មិនមែនថតសែលហ្វុីនៅទីក្រុងបង្ហាញប្រជាពលរដ្ឋនោះឡើយ គឺត្រូវនៅហាលភ្លៀងហាលក្តៅជាមួយកងទ័ព បញ្ជាទ័ពនៅក្នុងសមរភូមិសង្គ្រាម។ ទាំងនោះហើយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានឱកាសនៅក្នុងការវាយប្រហារដោយសង្គ្រាមចិត្តសាស្ត្រ បំបាក់ស្មារតីទាហានរុស្ស៊ី ដោយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីត្រូវដកតំណែង ឃុំខ្លួននៅក្នុងផ្ទះ បាត់ខ្លួន…។
ដោយសារការវាយប្រហារកាន់តែខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនោះ កាលពីយប់ថ្ងៃទី២៤ខែមីនា បណ្តាញទូរទស្សន៍រុស្ស៊ីបានផ្សព្វផ្សាយរូបភាពរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu បានចូលរួមប្រជុំអនឡាញជាមួយមន្ត្រីជាន់ខ្ពស់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីពូទីន។ លោក Sergei Shoigu ស្ថិតនៅទីបញ្ជាការយោធាមួយកន្លែងដែលមិនបញ្ចេញឈ្មោះ។

រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu គឺជាអ្នកតាមដានដោយផ្ទាល់ក្នុងសង្គ្រាម ពិសេសនៅប្រទេសអ៊ុយក្រែន ប៉ុន្តែដោយភារកិច្ចជាប់ខ្លួននិងជារឿងសម្ងាត់ខ្លាចសត្រូវវាយប្រហារ លោកក៏មិនបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ នានាតាំងពីថ្ងៃទី១១ ខែមីនា ទាំងនោះហើយទើបក្រុមធ្វើសង្គ្រាមចិត្តសាស្ត្ររបស់អ៊ុយក្រែននិងលោកខាងលិចមានឱកាសវាយប្រហារ។

សារព័ត៌មានរុស្ស៊ី RIA បានផ្សាយរូបភាពលោក Sergei Shoigu បានជួបប្រជុំជាមួយប្រធានាធិបតីពូទីន និងគណៈកម្មការសន្តិសុខជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ វិមានប្រធានាធិបតីរុស្ស៊ី ឆ្លើយតបនឹងអ្នកសារព័ត៌មានថា ជាការណ៍ពិតណាស់ រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu មិនមានពេលវេលាបង្ហាញខ្លួនចំពោះអ្នកសារព័ត៌មានឡើយ ពេលកំពុងតែបំពេញកាតព្វកិច្ចសំខាន់ សង្គ្រាមកំពុងតែកើតឡើង មិនមែនជាពេលវេលាបង្ហាញខ្លួននោះឡើយ។
ក្រោយមានពាក្យចចាមអារ៉ាមពីការបាត់ខ្លួនលោកSergei Shoigu កើតឡើង មតិសាធារណៈជាច្រើនបានបញ្ចេញមតិតាមបណ្តាញសង្គមថា ជាមេទ័ពជាន់ខ្ពស់មិនមានពេលវេលាដើរថតសែលហ្វីថាខ្លួនកំពុងស្ថិតនៅក្នុងសមរភូមិនោះឡើយ ។ នោះគ្រាន់តែជាសកម្មភាពរបស់តូកំប្លែងតែប៉ុណ្ណោះដែលចង់ល្បីល្បាញទទួលបានការគាំទ្រពីមហាជន៕ ដោយ៖ ធីរីណា

រូបថត​៖ Tass


ចែករំលែក៖