ព័ត៌មានទាន់ហេតុការណ៍៖

កុមាររងផលប៉ះពាល់ វិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ”សហគមន៍ ២០កុម្ភៈ”ចំនួន ១០០គ្រួសារ ទទួលបានអំណោយពីអង្គការយូនីសេហ្វ (UNICFF)

ចែករំលែក៖

ភ្នំពេញ ៖ កុមាររងផលប៉ះពាល់ វិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ”សហគមន៍ ២០កុម្ភៈ” ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចំនួន ១០០គ្រួសារ ទទួលបានអំណោយពីអង្គការយូនីសេហ្វ (UNICFF) តាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ …។

នេះបើយោងតាមផេកផ្លូវការ របស់រដ្ឋបាលខណ្ឌដូនពេញនៅព្រឹកថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២២។ 

សូមបញ្ជាក់ថា, នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩,០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អញ្ជើញនាំយកអំណោយរបស់អង្គការយូនីសេហ្វ (UNICFF) តាមរយៈមន្ទីរសង្គមកិច្ចប្រគល់មក រដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើការចែកជូនដល់កុមាររងផលប៉ះពាល់វិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ”សហគមន៍ ២០កុម្ភៈ” ក្នុងមូលដ្ឋានខណ្ឌដូនពេញ សរុបចំនួន ១០០គ្រួសារ ដោយក្នុង ០១គ្រួសារទទួលបានដូចខាងក្រោម ÷ អង្គរ ០២ប៉ាវ ស្មើនឹង ៥០គីឡូក្រាម – មីម៉ាម៉ា ០១កេស-ទឹកត្រី ០១យួរ – ទឹកស៊ីអ៊ីវ ០១យួរ – សាប៊ូម្ស៉ៅ ០១កញ្ចប – ថ្នាំដុសធ្មេញ ០១ប្រអប់ – ត្រីខ ០១ឡូរ – ប្រេងឆា ០១ដប ច្រាសដុសធ្មេញ ០១ និង នំធុង ០១ធុង សម្រាប់ហុបចុក និង ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤ ខែមីនា​​​​​​ ឆ្នាំ​២០២២​ រកឃើញ​អ្នកឆ្លងថ្មី​ ៥៩នាក់ទៀត និងអ្នកជាសះស្បើយ ៩៧នាក់ និងអ្នកជំងឺស្លាប់​ គ្មាន៖

– ករណីឆ្លង​សហគមន៍​ ៥៨នាក់(អូមីក្រុង)

– អ្នកដំណើរពីបរទេស ០១នាក់(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 135,344 នាក់

– អ្នកជាសះស្បើយ= 131,313 នាក់

– អ្នកស្លាប់= 3,054 នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖