ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់រលឹម បុរសម្នាក់ត្រូវរន្ទះបាញ់ដួលបណ្ដាលឲ្យរងរបួសធ្ងន់ ពេលដើរត្រឡប់មកពីចម្ការវិញ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់ដើរទៅចម្ការពេលត្រឡប់មកផ្ទះ ភ្លៀងធ្លាក់ រលឹមៗ ស្រាប់តែរន្ទះបាញ់បណ្ដាលឲ្យដួលសន្លប់ រងរបួសធ្ងន់ ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យធំ ខេត្តបាត់ដំបង។ 

បើតាមប្រភពពីសមត្តកិច្ចនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅឲ្យដឹងថា÷កាលពីវេលាម៉ោង ១៦និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានកណីរន្ទះបាញ់ត្រូវបុរសម្នាក់រងរបួសធ្ងន់ ខណ:ពេលដែលបុរសរូបនេះបានត្រឡប់មកពីចម្ការវិញ ដើរជិតដល់វត្តចាស់ ភ្លៀងធ្លាក់រលឹមៗ  ត្រូវបានរន្ទះបាញ់តែម្ដង ករណីនេះស្ថិតនៅចំណុច វត្តចាស់ ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

សមត្តកិច្ចជំនាញបានបន្តថា÷ ជនរងគ្រោះមាន ឈ្មោះ ជួញ ផារ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំមុខរបរកសិករ  ស្ថិតនៅភូមិទួល ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីសមត្តកិច្ចបានចុះពិនិត្យកន្លែងកើតហេតុរួចជនរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យធំ ខេត្តបាត់ដំបង ៕

ដោយ ៖ ស សារ៉េត


ចែករំលែក៖