ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX330 បុករថយន្ត​ទំនេីប​មែរសឺដេស​ នៅត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តឡិចសុីស​RX330មួយគ្រឿង​ បានបេីកទៅបុករថយន្តស៊េរីទំនេីបម៉ាក​មែរសឺដេស​ នៅត្រង់ចំណុចផ្លូវបំបែកជាបួន​ បណ្ដាលឱ្យរងការខូចខាត​ ខណៈដែលភាគីទាំងសងខាងជាជនជាតិចិនដូចគ្នា​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៦​ ខែមីនា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវលេខ៩៦​ កែងនឹងផ្លូវលេខ៤៣៦​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

  បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុរថយន្តស៊េរីទំនេីបម៉ាក​មែរសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AN-1528 ដែលបេីកបរដោយជនជាតិចិន​បានធ្វេីដណេីរតាមបណ្ដោយផ្លូវលេខ៩៦​ពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តមួយគ្រឿងទៀតម៉ាក​ ឡិចសុីស​ RX330 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BF-9147 ដែលបេីកបរដោយជនជាតិចិនដូចគ្នា​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៣៦​ពីលិចទៅកេីតក្នុងល្បឿនលឿនល្មម​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊េរីទំនេីប​ម៉ាកមែរសឺដេស​ចំពីចំហៀងទ្វារខាងស្ដាំ​រងការខូចខាត​ រីឯរថយន្តឡិចសុីស​ ក៏រងការខូចខាតផ្នែកខាងមុខផងដែរ​ តែក្នុងហេតុការណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ តែភាគីទាំងសងខាងជាជនជាតិចិនដូចគ្នា​អាចនិយាយជាមួយគ្នាបាន​ ក៏សុំសមត្ថកិច្ចដោះស្រាយដោយខ្លួនឯង​ ដេីម្បីបញ្ចប់រឿង​យករថយន្តចេញពីកន្លែងកេីតហេតុ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖