ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារ និងសមិទ្ធផលនានានៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការ  អគារ  និងសមិទ្ធផលនានានៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល  និងការសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ  សង្កាត់  អាណត្តិទី៥  ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ  អូន  ព័ន្ធមុនីរ័ត្ន  ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល  និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  ប្រធានគណបក្សប្រជាជនកម្ពុជា  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ជាការរួមចំណែកក្នុងការកសាងសមិទ្ធផលក្នុងទីស្នាក់ការបក្សខេត្តថ្មី  លោក  ម៉ម  ប៊ុននាង  បានឧបត្ថមថវិកាចំនួន  ១៥០,០០០ដុល្លារអាមេរិក ដើម្បីរៀបចំកៅអីអង្គុយក្នុងសាលប្រជុំធំ  ចំនួន  ១,១៤០កៅអី ៕

ដោយ ៖ សិលា


ចែករំលែក៖