ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យ យកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីស្ថានភាព ជំងឺកូវីដ១៩ បានធូរស្រាល តែសម្ដេចមិនលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ឡើយ ខណៈមន្ទីរពេទ្យសម្រាប់ទទួលអ្នកជំងឺកូវីដ១៩ នៅតែបន្ត សាងសង់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយ ជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យ យកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ 

សម្តេចតេជោ បានថ្លែងថា មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជា រឿងល្អមួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការ យកចិត្តទុកដាក់ និងមានក្រមសីលធម៌របស់គ្រូពេទ្យ ចំពោះអ្នកជំងឺ។

សម្ដេចបានលើកឡើងផងដែរថា, បន្ទាប់ពីជំងឺកូវីដ-១៩ យើងគាត់ត្រូវគិតគូរអំពីបញ្ហាការគោរពចរាចរណ៍ផងដែរ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរហូតកន្លងមក ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាក្តីបារម្ភ និងសោកស្តាយ ដែលទាមទារយកចិត្ត ទុកដាក់។ 

សម្តេចតេជោថ្លែងបែបនេះ ខណៈសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋមាន អារម្មណ៍នឹងនរ និងកុំបារម្ភរឿងផលប៉ះពាល់របស់ វ៉ាក់សាំង។ សម្ដេចតេជោ លើកទឹកចិត្តឱ្យបន្តអនុវត្តន៍ការ ទទួលវ៉ាក់សាំងតាមផែនការរបស់រាជរដ្ឋាភិបាល។ 

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៦៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៤៨,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៥៦% ។ 

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តតាមដាន ចំពោះការវិវឌ្ឍមេរោគកូវីដ១៩ ដែលមិនទាន់ដឹងថា វានឹង វិវឌ្ឍន៍ទៅបែបណាទៀត? ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការសម្រេចចិត្ត បោះឆ្នោតប្រឆាំងរុស្ស៊ី មិនមែនដោយសារកម្ពុជា មិនទាន់ មាននាវមុជទឹក, មិនទាន់យន្តហោះមិចសម្រាប់ទម្លាក់ គ្រាប់បែក, មិនទាន់មានកាតព្វកិច្ចយោធា, កម្ពុជា សម្បូរណ៍ដោយយោធាក្បាលពោះធំ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថារុស្ស៊ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជា បែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានជំហរជាលក្ខណៈអន្តរជាតិចំពោះបញ្ហាពិភពលោក ដែលអធិបតេយ្យភាពជាតិផ្តាច់មុខរបស់កម្ពុជា។ កម្ពុជាមិនសំដៅតែលើរុស្ស៊ីនោះទេ គឺកម្ពុជាប្រឆាំងរាល់ការប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានលើប្រទេសមួយទៀត។ សម្តេចតេជោបញ្ជាក់ថា ការគោរពអធិតេយ្យជាតិរបស់អ៊ុយក្រែន គឺស្នើនឹងគោរពអធិបតេយ្យជាតិរបស់ខ្លួនឯងផងដែរ ដែលនេះគឺជាអ្វីដែលយើងត្រូវតែធ្វើ និងប្រកាន់យក ៕

ដោយ ៖ សិលា


ចែករំលែក៖