ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្រ្តីម្នាក់ករណីបើកលេងល្បែងស៊ីសងខុសច្បាប់(ឆ្នោតវៀតណាម)

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបាននគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពីបទបើកលេងល្បែងស៊ីសង(ឆ្នោតវៀតណាម)ខុសច្បាប់ នៅថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ២០២២​ វេលាម៉ោង​១៥និង​ ០០នាទីរសៀល ​នៅចំណុចផ្ទះលេខV២៤៨ផ្លូវបេតុង​ ក្រុមទី១២ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី​ជនសង្ស័យ​បានអង្គុយកត់ឆ្នោតវៀតណាមត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបនិងឃាត់ខ្លួនរួមនឹងដកហូតវត្ថុតាងយកមកអធិការដ្ឋានខណ្ឌឫស្សីកែវ។

    ជនសង្ស័យឈ្មោះ​អេង ចិន្តា ភេទស្រីអាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ (មិនប្រើប្រាស់សារធាតុញៀន និងអវិជ្ជមានកូវីដ-១៩)។

-​ សម្ភារៈដកហូតមាន ម៉ាស៊ីនគិតលេខចំនួន១គ្រឿង, ក្រដាសកត់ឆ្នោតមួយចំនួន, ប៊ិកចំនួន១ដើម, ទឹកលុបចំនួន១ដើម និងប្រាក់ចំនួន៤០.០០០រៀល។

   ចំពោះមុខ សមត្ថកិច្ចជំនាញនៃអធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖