ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ អ្នកអភិរក្សបានបង្កាត់ពូជសត្វអង្កត់ខ្មៅដោយជោគជ័យលើកដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ កូន«អង្កត់ខ្មៅ ឬដំបងក្រញូង» ចំនួនពីរក្បាល បានញាស់ដោយជោគជ័យ បន្ទាប់បីអ្នកជំនាញបានបង្កាត់ នៅក្នុងសួនសត្វភ្នំតាម៉ៅ នៅខែមីនា ឆ្នាំ២០២២។ 

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ បេី​តាមការបញ្ជាក់ពី​លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា៖ នេះជាលើកទីមួយ ដែលសត្វប្រភេទនេះអាចបង្កាត់បាន នៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ លោក និក ម៉ាក ដោយបន្ថែមថា សត្វប្រភេទសត្វនេះ នៅកម្ពុជា ជាសត្វដែលកម្រ និងមិនសូវឃើញមានទាំងក្នុងព្រៃធម្មជាតិ ឬក្នុងមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជ។

សូមបញ្ចាក់ថា វត្តមានសត្វអង្កត់ខ្មៅ នៅក្នុងសួនសត្វភ្នំតាម៉ៅមានសរុបចំនួន៥ក្បាល ក្នុងនោះ៣ក្បាលជាសត្វចាស់  និងពីរក្បាល ជាកូនទើបបង្កាត់បាននៅក្នុងខែមីនា ឆ្នាំ២០២២។ 

ជាមួយគ្នានោះ​ ក្រសួងបរិស្ថាន​ ក៏បានបង្ហាញ​ពីសត្វ ត្រយ៉ងចង្កំកស WHITE-SHOULDER IBIS នៅតំបន់ខាងជើងបឹងទន្លេសាបផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖