ខេត្តកំពង់ឆ្នាំង ៖ គ្រោះធម្មជាតិដែលកើតឡើងដោយភ្លៀង និងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះ និងរបេីកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន ៧ខ្នង តែមិនបណ្តាលឲ្យរងគ្រោះដល់មនុស្សនោះទេ។
ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង ៤ រសៀលថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២២ នៅភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលស្រុកទឹកផុស បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នងដែលរងការខូចខាតនោះជាកម្មសិទ្ធិរបស់
១-ផ្ទះឈ្មោះ ហ៊ុំ សារិត របើកសុីប្រូជញ្ជាំងក្ដារខូចខាតទាំងស្រុង និងខូចគោយន្ត ១គ្រឿង
២-ផ្ទះឈ្មោះ ព្រំ រស្មី របេីកស័ង្កសីអស់ចំនួន ២០សន្លឹក
៣-ផ្ទះឈ្មោះ អៀង ឧត្តម របេីកក្បឿងអស់ចំនួន ១០០សន្លឹក និងស័ង្កសី ២០សន្លឹក
៤-ផ្ទះឈ្មោះ សាំង សុីណា របើកស័ង្កសីចំនួន ៧សន្លឹក
៥-ផ្ទះឈ្មោះ ពឿន មុំ របេីកសុីប្រូអស់ចំនួន ២០សន្លឹក
៦-ផ្ទះឈ្មោះ អៀង អុន របេីកស័ង្កសីអស់ចំនួន ១០សន្លឹក
៧-ផ្ទះឈ្មោះ ព្រំ ចិន របេីកព្រំដំបូល ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងករណីនេះមិនបណ្ដាលឱ្យរងគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ដោយគ្រាន់តែខូចខាតផ្ទះសំបែងអស់ជាច្រើនខ្នង ហើយមកដល់ ពេលនេះអាជ្ញាធរមូលដ្ឋានកំពុងស្រង់ស្ថិតិដើម្បីបញ្ជូនទៅថ្នាក់លើជួយដោះស្រាយដល់ជនរងគ្រោះតាមការជាក់ស្ដែង៕
ដោយ ៖ ប្រាថ្នា