ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! អ្នក​ក្រុងភ្នំពេញ​ ​ចង់ដឹង​អត់ថា​តំបន់ណាខ្លះត្រូវដាច់​ភ្លើង​នៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនី​កម្ពុជា​ បានចេញសេចក្ដីជូនដំណឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖អគ្គិសនីកម្ពុជា នៅវេលាម៉ោង ០៩​ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២​ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F4A)ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំលែកបន្ទុក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ៖ ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​ ហេីយ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

ជាមួយគ្នានោះ​ អគ្គិសនីកម្ពុជា នៅព្រឹក​ថ្ងៃ​ដដែល​នេះ​ ក៏សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨ (GS8-F18)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរចានទម្រ Pin Insulator ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចូលវត្តព្រៃស្ពឺ ភូមិដំណាក់ត្រយឹង ភូមិស្រែជំរៅ ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដូច្នេះ​អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ថ្ងៃត្រង់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖