ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បាននៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃពុធទី៣០ ខែមីនា ឆ្នាំ២០២២នេះថា៖ ទស្សនវិជ្ជារបស់សម្តេចតេជោ”...ការដាក់ចេញនូវគោលនយោបាយជាប្រការសំខាន់ តែត្រូវមានអ្នកប្រតិបត្តិដ៍ស្មោះត្រង់និងមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនុវត្ត ទេីបគោលនយោបាយបានជោគជ័យ…”។
លោក ហេង រតនា បានថ្លែងបន្តថា ទស្សនវិជ្ជានេះ ជាទ្រឹស្តីនៃវិទ្យាសាស្ត្រពិត ដែលចាំបាច់ត្រូវតែប្រតិបត្តិសំដៅសំរេចបានជោគជ័យនូវរាល់ផែនការយុទ្ធសាស្ត្រនិងសកម្មភាពការងារ!។ ដាក់ចេញផែនការ អនុវត្តន៍ ការត្រួតពិនិត្យនិងវាយតំលៃលទ្ធផល កែតំរូវតម្រង់ទិស….អនុវត្តន៍! ។
សូមជម្រាបថា កាលពីម្សិលមិញនេះ អគ្គនាយកស៉ីម៉ាក់រូបនេះ ក៏បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែរថា៖ ផ្ទៃទឹកខាងលេីថ្លាឈ្វេងគួរឱ្យគយគន់ ប៉ុន្តែបាតទឹកកប់ក្នុងដីបាតទន្លេមានសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម! រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនអង្គភាពសុីម៉ាក់ក្រោមការសម្របសម្រួលរបស់គណកម្មការអន្តរក្រសួងដឹកនាំដោយក្រសួងមហាផ្ទៃ ធ្វេីការបោសសំអាតគ្រាប់សំណល់សង្គ្រាមលិចក្នុងបាតទន្លេ ដេីម្បីធានាសុវត្ថិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ!៕
ដោយ៖ស តារា