ព័ត៌មានទាន់ហេតុការណ៍៖

WHO ប្រកាសពីគម្រោងបញ្ចប់ស្ថានភាពអាសន្នស្តីពីកូវីដ-១៩នៅលើពិភពលោកឆ្នាំ២០២២

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានប្រកាសពីគម្រោងបញ្ចប់ស្ថានភាពអាសន្នស្តីពីកូវីដ-១៩នៅលើពិភពលោកឆ្នាំ២០២២ដោយសារតែមានការថយចុះតួលេខកូវីដ-១៩ ក៏ដូចជា ការព្យាបាលកូវីដ-១៩ ក៏មានប្រសិទ្ធភាព កាត់បន្ថយការស្លាប់។
តាមសារព័ត៌មានThe Hill បានឱ្យដឹងថា អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី៣០ខែមីនា បានប្រកាសពីគម្រោងបញ្ចប់ភាពអាសន្នស្តីពីការឆ្លងកូវីដ-១៩ នៅលើពិភពលោកក្នុងឆ្នាំ២០២២។ កូវីដ- ១៩ គឺជាជំងឺរាតត្បាតជាសកល ប៉ុន្តែពេលនេះអង្គការWHOបានប្រកាសពីគម្រោងបញ្ចប់ភាពអាសន្ន នៅទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ។
តាមការលើកឡើងរបស់អង្គការ WHO គោលដៅសំខាន់ពីរនៅក្នុងគម្រោងនេះគឺទីមួយមានកាត់បន្ថយចំនួនអ្នកឆ្លងកូវីដ-១៩ និងទីពីរគឺការព្យាបាលកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការស្លាប់។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គោលដៅចំនួនពីរខាងលើនឹងសម្រេចបាន គឺត្រូវតែបង្កើនការតាមដាន កែទម្រង់ការចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាពនៅលើពិភពលោក បង្កើនការថែទាំសុខាភិបាលយ៉ាងល្អបំផុត។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រកាសថា បច្ចុប្បន្នមានមនុស្សប្រមាណជាង៦លាននាក់ស្លាប់ដោយសារតែ កូវីដ-១៩ ហើយចំនួនអ្នកស្លាប់បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកបន្តទៀតថា ពេលនេះពិភពលោកមានឧបករណ៍គ្រប់គ្រាន់ដើម្បីទប់ស្កាត់រាល់ស្ថានភាព។ ទាំងនោះហើយបានជាអង្គការសុខភាពពិភពលោកនឹងបញ្ចប់ភាពអាសន្ននៅក្នុងឆ្នាំ២០២២នេះ៕ ដោយ៖ ធីរីណា

រូបថត​ ៖ AL JAZEERA

រូបថត​ ៖ THE HILL


ចែករំលែក៖