ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តស៊េរីទំនេីបពាក់ស្លាកលេខនគរបាលបាញ់មេឃមួយគ្រាប់នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ​៖​ ខ្មាន់កាំភ្លេីងម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាក Ford មួយគ្រឿងពាក់ស្លាកលេខនគរបាលបានដកកាំភ្លើងខ្លីបាញ់មេឃមួយគ្រាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ២៥៧កែងផ្លូវលេខ១៨៦​ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord មួយគ្រឿងពាក់ស្លាកលេខនគរបាល​ បានបើកមកឈប់នៅទីតាំងកន្លែងកេីតហេតុ ហេីយមិនដឹងថាមានរឿងអ្វីនោះទេស្រាប់តែអ្នកបើកបររថយន្តនោះបានដកកាំភ្លេីងខ្លីបាញ់មេឃមួយគ្រាប់ រួចហើយបានបេីករថយន្តគេចខ្លួនបាត់នបន្សល់តែសំបកគ្រាប់នៅកន្លែងកេីតហេតុ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹមយកសំបកគ្រាប់ទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវបន្តទៀត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖