ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅ ៣ ឃុំក្នុងស្រុកថ្មគោល

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ គ្រោះធម្មជាតិកើតឡើងដោយ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​មួយ​មេ​ធំ​ បណ្តាលឲ្យប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ (​របើក​ដំបូលផ្ទះ​)​ សរុប​ចំនួន​ ៣១​ខ្នង​កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២២​ នៅស្រុកថ្មគោល ។​

មន្ត្រីនគរបាលស្រុកថ្មគោលបានអោយដឹងថាគ្រោះធម្មជាតិនេះកើតឡើងនៅក្នុងឃុំចំនួន៣ក្នុងស្រុកថ្មគោល ក្នុងនោះមាន÷

១.​ឃុំ​បឹង​ព្រីង​ខូចខាត​ចំនួន​ ២៩​ខ្នង​ -​របើក​សំ​បូល​ផ្ទះ​ចំនួន​ ២៤​ខ្នង​ -​រោង​គោ​ចំនួន​ ០២​រោង​ -​ តូប​លក់ដូរ​ចាប់​ហ៊ួ​យ​ចំនួន​ ០២​ -​ ខូចខាត​ផ្ទះ​ទាំងស្រុង​ចំនួន​ ០១​ខ្នង​ ទំហំ​ ៦​ម៉ែត្រ​ x​ ៨​ម៉ែត្រ​ ជញ្ជាំង​ឈើ​ប្រក់ស​ង្ក័​សី​ តែ​ពុំ​មាន​មនុស្ស​គ្រោះថ្នាក់​ឡើយ​ ។​

២.ឃុំ​ជ្រោយ​ស្ដៅ​ខូចខាត​ចំនួន​ ១០​ខ្នង​ផ្ទះ​ -​របើក​ដំបូល​ស័ង្កសី​១០០%​ ចំនួន​ ០៣​ខ្នង​ផ្ទះ​ -​របើក​ដំបូល​ស័ង្កសី​ ៥០%​ ចំនួន​០៤​ ខ្នង​ផ្ទះ​ -​របើក​ដំបូល​ស័ង្កសី​ ១៥%​ ចំនួន​០១​ខ្នង​ផ្ទះ​ -​របើក​ដំបូល​ស៊ី​ប្រូ​ ០៦​សន្លឹក​ចំនួន​០១​ខ្នង​ផ្ទះ​ -​ របើក​ដំបូល​ស័ង្កសី​០៥​ សន្លឹក​ចំនួន​០១​ខ្នង​ផ្ទះ​ ។​

៣.​ឃុំ​រូង​ជ្រៃ​ខូចខាត​ចំនួន​ ០២​ខ្នង​ផ្ទះ​ របើក​ស័ង្កសី​សរុប​ ៣៩​សន្លឹក​ ។​ ប៉ុន្តែគ្រោះធម្មជាតិនេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនិងសត្វនោះទេ។

  យ៉ាងណាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានកំពុងសហការគ្នាជួសជុលផ្ទះដែលខូចខាតជូនប្រជាពលរដ្ឋរស់នៅឡើងវិញហើយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖