ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកធនាគារម្នាក់ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនរេចង្កូតដួលបោកក្បាលស្លាប់ទាំងព្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូមកកម្មវិធីអាពាហ៍ពិពាហ៍បងប្អូន លុះមកដល់ពាក់កណ្ដាលផ្លូវក៏រេចង្កូតដួលបោកក្បាលស្លាប់តែម្នាក់ឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចទាំងព្រឹកព្រលឹម។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹកព្រលឹមថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣១៦( A) ត្រង់ចន្លោះគឺឡូម៉ែត្រលេខ ០១-០២ ស្ថិតក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

    សមត្ថកិច្ចនគរបាលក្រុងបានដឹងថាបុរសដែលស្លាប់មានឈ្មោះ ហឿន សុភាត អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានទីលំនៅភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១HP-២០២៧។

    បើតាមសាក្សីបានឱ្យដឹងថា  មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១HP-២០២៧ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយបើកបរប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចខាងលើក៏បានរេចង្កូតដួលបោកក្បាលតែម្នាក់ឯងបង្កការភ្ញាក់ផ្អើលតែម្ដង។

    បច្ចុប្បន្នសពត្រូវបានសមត្ថកិច្វធ្វើកំណត់ហេតុនិងបានប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖