ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាសរសេរសម្រាប់ការប្រឡងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាសរសេរសម្រាប់ការប្រឡងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

សូមបញ្ជាក់ថា, ការប្រឡងនេះ មានបេក្ខជនចូលរួមចំនួន ៩៦ រូប ដែលសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជី ហើយបេក្ខជនដែលត្រូវជ្រើសរើសគឺមានចំនួន ១៥ រូប ដែលត្រូវធ្វើឡើងតាមរយៈការប្រឡងជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺប្រឡងប្រជែងលើវិញ្ញាសាសរសេរ ដែលមានមុខវិជ្ជានីតិព្រហ្មទណ្ឌ, នីតិវិធីព្រហ្មទណ្ឌ, នីតិរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី និងដំណាក់កាលទី២ គឺប្រឡងប្រជែងលើវិញ្ញាសាសួរផ្ទាល់មាត់ លើមុខវិជ្ជាវប្បធម៌ទូទៅ។

សូមជម្រាបជូនថា, នាព្រឹក  ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២កន្លងទៅ  នេះ, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសារសម្រាប់ការប្រឡងបញ្ចប់ការបណ្តុះបណ្តាលរបស់សិស្សចៅក្រមជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ៕

ដោយ ៖ សិលា


ចែករំលែក៖